khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ការងារមូលដ្ឋានដែលមន្ទីរធនធានទឹកនិងឧតុនិយមជួយ អន្តរាគមន៍
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ការងារមូលដ្ឋានដែលមន្ទីរធនធានទឹកនិងឧតុនិយមជួយ អន្តរាគមន៍ ដោយដាក់ម៉ាស៊ីនបូមទឹក កម្លាំង៦៥សេះ ចំនួន៤គ្រឿង បូមទឹកពីអាងទឹកកីចក ជួយសង្គ្រោះស្រូវដែលប្រឈមនិងការខ្វះទឹកស្រោចស្រព ចំនួន៧២១ហិកតា ស្មើនិង៤២៣គ្រួសារ ក្នុងផែនការមានត្រឹមតែ ២០០ហិកតា មានចំនួន៧ភូមិ ដែលស្ថិតនៅក្នុងឃុំជ្រៃធំ ឃុំមុខដា និងឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមការផ្តល់ព័ត៌មានរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងការងារ បង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ អនុវត្តបាន ២៥.៩០៤ ហិកតា ស្មើនឹង ១២៦,៣៦% លើសផែនការចំនួន ៥.៤០៤ហិកតា នៃផែនការ ២០.៥០០ ហិកតា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម