ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ អញ្ជើញចែកសម្ភារៈសិក្សា កង់ និងទូរទស្សន៍ ដល់សិស្សានុសិស្ស នៅខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញនាំយកសម្ភារៈសិក្សា កង់ និងទូរទស្សន៍ ចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាអាត់ស៊ូ និងសាលាបឋមសិក្សាកូនក្អែក ស្ថិតនៅក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ពីរយ៉ាង ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផងនោះគឺ៖
ទី១- កត្តាសុខភាព ត្រូវផ្ដោតលើការបរិភោគដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីសុខភាពល្អរឹងមាំ
ទី២- កត្តាអប់រំ ត្រូវផ្ដោតលើសិក្សាបន្ថែមនូវភាសាអង់គ្លេស ដែលជាយានជួយឱ្យយើងអាចពង្រីកចំណេះដឹងកាន់តែទូលាយក្នុងកម្រិតសកល។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាចំពោះទូរទស្សន៍ដែលសាលាទាំងពីរបានទទួលនាពេលនេះ គឺសម្រាប់ទុកឱ្យកុមារ (ជាពិសេសកុមារនៅតាមជនបទ) អាចរៀនភាសាអង់គ្លេសតាមកម្មវីធីអប់រំដែលមានជាច្រើនក្នុងប្រព័ន្ធអ៉ីនធឺណិត ដូចជា Youtube និង តាមគេហទំព័រ E-Learning ជាច្រើនទៀត ដែលបង្រៀនពីព្យញ្ជនៈ អនាម័យ សុខភាព វិទ្យាសាស្រ្ដជាដើម…។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ