លោកជំទាវ កង សៅរ៍ធន ចុះពិនិត្យស្រះទឹកចំនួន៤កន្លែង នៅស្រុកកំពង់ត្រាច ខេត្តកំពត
 
ចែករំលែក ៖

នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការជីកស្តារស្រះទឹកចំនួន៤កន្លែង ដោយពេលព្រឹក បានចុះទៅពិនិត្យការជីកស្តារស្រះទឹកចំនួន៣កន្លែង គឺនៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងនោះបានជីកស្រះទឹកថ្មីចំនួន២កន្លែង និងជីកស្តារស្រះទឹកចាស់ដែលជីកដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន១កន្លែង។ ចំណែកពេលរសៀល លោកជំទាវ បន្តចុះពិនិត្យស្រះទឹក១កន្លែងទៀត ដោយជំរុញឱ្យលើកទំនប់៧តឹកបន្ថែម ដើម្បីការពារទឹកលិច ឬងាប់ដើមឈើ និងស្លឹកគ្រៃជាដើម នៅឃុំប្រាសាទភ្នំខ្នង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងការចុះពិនិត្យនេះមានការចូលរួមពី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីកសិកម្ម មន្ត្រីហិរញ្ញវត្ថុឃុំ និងថ្នាក់ដឹកនាំភូមិ ចលនាមហាជនយុវជន នារី ព្រមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា ស្រះថ្មីទី១ មានទំហំ បណ្តោយប្រវែង៦០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងស្រះថ្មីទី២ មានទំហំបណ្តោយប្រវែង៨០ម៉ែត្រ និងទទឹងប្រវែង៨០ ម៉ែត្រ។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ