khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាមិល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលនានា  នៅសាលាបឋមសិក្សាមិល ស្ថិតនៅភូមិមិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលនឹងក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងជាឱកាសនៃការអប់រំសម្រាប់សិស្សនៅតំបន់ជនបទដាច់ស្រយាលនេះ។
    ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អង្គការបណ្ដុះបណ្ដាលដើម្បីការអភិវឌ្ឍធនធានមនុស្ស សហជីពជប៉ុន Ajinomoto Group Labor Union និងសប្បុរសជន ដែលបានកសាងអគារសិក្សាថ្មីនេះឡើង។ អគារសិក្សាថ្មីនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
    ឯកឧត្តមបណ្ឌិត បានលើកពីគុណបំណាច់ដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី បានដាក់អាទិភាព “មនុស្ស ផ្លូវ ទឹក និងភ្លើង” ក្នុងការអភិវឌ្ឍប្រទេស ដែលផ្តោតសំខាន់លើការកសាងមូលធនមនុស្សកម្ពុជា ឱ្យកាន់តែច្រើន។ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តចក្ខុវិស័យ មនុស្ស ផ្លូវ ទឹក ភ្លើង ដដែល និងបន្ថែម បច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។
    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកទស្សនវិស័យផ្ទាល់របស់ឯកឧត្តម ក្នុងការកសាងមូលធនមនុស្ស និងការអភិវឌ្ឍរយៈពេលវែង គប្បីយកចិត្តទុកដាក់លើកត្តាពីរសំខាន់ គឺសុខភាព និងអប់រំ ដោយឈរលើមូលដ្ឋាន “សុខភាពត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស”។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង រៀបចំពិធីជប់លៀងជូនគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកអន្តរសភាអាស៊ាន(AIPA) អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ AIPA Caucus លើកទី១៦ និងចូលរួមកម្មវិធី AIPA Roadshow
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមចុះជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងភូមិភាគទី៧
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន និងគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជា
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា ជួបពិភាក្សា និងធ្វើបច្ចុប្បន្នភាព អនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ