ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញជាអធិក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ម្លប់សន្តិភាពរដូវកាលទី៥ ឆ្នាំ២០២៥
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៥

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញជាអធិក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ម្លប់សន្តិភាពរដូវកាលទី៥ ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ ភូមិទួលពន្លៃ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឱកាសនោះដែ ឯកឧត្តមបានមានប្រសាសន៍ផ្តាំថា សូមកំភ្លេចយើងបានមកចូលរួមទសនាការប្រកួតយ៉ាងសប្បាយរីករាយដូចថ្ងៃនេះក៏ដោយសារប្រទេសយើងមាន សន្តិភាព និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ប្រមុខរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងការដឹកនាំបន្តវេនដ៏ឆ្លៀសវៃបំផុតរបស់សម្តេច មហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគ្មានសន្តិភាពក៏គ្មានការជួបជុំថ្ងៃនេះដែរ ហេតុដូច្នោះយើងទាំងអស់នាំគ្នាចូលរួមការពារសន្តិភាពឲ្យបានគ្រប់ៗគ្នា ។

ក្រោយចប់កម្មវិធីឯក ឧត្តម ក៍បានឧបត្ថម្ភថវិកាដល់គណៈកម្មការៀបចំ ចំនួន ១.០០០.០០០ រៀល និងក្រុមកីឡាកដែលទទួលបានជ័យលាភីលេខ១ ចំនួន ៤០០.០០០រៀលផងដែ ។ សរុបថវិការ ១.៤០០.០០០ រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ