ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយជាឱសថចំនួន១២មុខ និងបរិក្ខាពេទ្យ ប្រគល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ(ក្រុងសួង)និងមន្ទីពេទ្យបង្អែកស្រុកអូររាំងឪ
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ) ដឹកនាំដោយឯកឧត្តម អ៊ុច បូ​ររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយជាឱសថចំនួន១២មុខ ស្មើ៤២១កេស ម៉ាស៊ីនជំនួយអុកស៊ីសែន ចំនួន០៦គ្រឿង ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life ​ នៃសាធារណរដ្ឋកូរ៉េ  ប្រគល់ជូនដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់សំដៅរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល ដើម្បីសុខមាលភាពប្រជាជន…។
ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ (ក្រុងសួង)ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសួង និងស្រុកអូររាំងឪ ព្រមទាំងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ