ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តសៀមរាប នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក ស្មៀន នាយប៉ុស្តិ៍រដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល និងជំនួយការសេវាសង្គម នៃឃុំទាំង១០ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប សរុបចំនួន១៣០នាក់ នៅការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ពិធីសំណេះសំណាលខាងលើនេះ រៀបចំឡើងដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ ជាពិសេសផ្តោតលេីការអនុវត្តថវិកានៅថ្នាក់ក្រោមជាតិ គឺថវិការបស់រដ្ឋបាលឃុំ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន