ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាកសិករ ដើម្បីចងក្រងកសិកម្មទំនើបលើដំណាំធូរេន គ្រាប់ចន្ទី និងដំណាំម្រេច ក្នុងខេត្តរតនគិរី

នារសៀលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាកសិករ ដើម្បីចងក្រងកសិកម្មទំនើបលើដំណាំធូរេន គ្រាប់ចន្ទី និងដំណាំម្រេច ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅសាលមហោស្រពរតនៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។