ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ ព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១.បូកសរុបលទ្ធផលចុះបេសកកម្មរបស់គណៈកម្មការ ចុះខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
២.តាមដានវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្ត។
៣.ផ្សេងៗ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ