ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រជាពលរដ្ឋចំនួន១១០គ្រួសារ នៅភូមិទ្រាទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃចន្ទទី០៣ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកកញ្ចប់អាហារសម្រាប់ស្រាយបួសជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ស្ថិតក្នុងភូមិទ្រាទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

នាឱកាសនោះអំណោយទទួលបានក្នុង១គ្រួសាររួមមាន៖
អង្ករ ៥គីឡូក្រាម ប្រេងឆារ ១ដប (ចំណុះ១លីត្រ) ស្ករស ១គីឡូក្រាម ទឹកក្រូច ១ដប(៣លីត្រ) ទឹកដោះគោ១កំប៉ុង មី៥កញ្ចប់ និង អំបិល១គីឡូក្រាម ដោយសរុបជាទឹកប្រាក់ទាំងអស់ ៤.៤០០.០០០រៀល។
អំណោយខាងលើបានមកតាមរយះលោក មុីន ម៉ាត់សុក្រី សមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ និងជាប្រធានសមាគមសប្បុរសធម៍អាល់មុមីនីនកម្ពុជា ។
ក្នុងកម្មវិធីនោះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត/ស្រុក និង អភិបាលរង ខេត្ត/ស្រុក លោកមេឃុំ ហាកឹមផងដែ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ