ឯកឧត្តម គិន ណែត និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលេីកទី ១១៤ ទិវានារីអន្តរជាតិ ៨មីនា នៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី៥ និងលោកជំទាវ ឌុក ស៊ីនិត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលេីកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅសាលាឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ក្នុងពិធីនេះដែរមានសមាសភាពអញ្ជើញចូលរួមពី ក្រុមការងារស្រុកចុះមូលដ្ឋានឃុំ សមាជិកក្រុ្រមប្រឹក្សាស្រុកជាស្ត្រី សមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សមាជិកភូមិជាស្ត្រីទាំង១៣ភូមិ អ្នកគ្រូសាលាបឋមសិក្សាក្នុងឃុំ អ្នកគ្រូវិទ្យាល័យក្រពុំឈូក អ្នកគ្រូពេទ្យមណ្ឌលសុខភាពក្រពុំឈូក សរុបប្រមាណ១០១នាក់។
ក្នុងនោះ ឯកឧត្តម និងលោកជំទាវ បានជូនកាដូអនុស្សាវរីយ៍ដល់សមាជិក ក្នុង១នាក់ទទួលបាន សារុង១ ក្រម៉ា១ ថវិកា ១០,០០០៛។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ចំនួន៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន គ្រឿងឧបភោគ បរិភោគ១ឃីត និងថវិកាចំនួន ២០.០០០៛ផងដែរ។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ