khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី 
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងបន្តអញ្ជើញក្រាបបង្គំគាល់ថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ​ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម​ រាជធានីភ្នំពេញ​។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង