លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ៤៥០ គ្រួសារ ស្រុកកំពង់ត្រទ្បាច

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ៤៥០ គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) នៅក្នុងបរិវេណម៉ាស្ជិតភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង ហើយអំណោយដ៏ថ្លៃថ្លាទាំងនេះ ទទួលបានពីសប្បុរសជនប្រទេសម៉ាទ្បេស៊ី សហការជាមួយសមាគមក្តីសង្ឃឹមកុមារ និងចាស់ជរា