ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំប៉ី និងចុះពិនិត្យបើកការដ្ឋានជីកស្តារស្រះទឹកថ្មី នៅស្រុកអង្គរជ័យ ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត-តាកែវ-កែប) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំចំប៉ី ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពដំណើរការ នៃការជីកស្តារមហាស្រះទឹកទន្លេនាម ដែលជាស្រះទឹកតាំងពីបុរាណ។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តទន្លេនាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចុះពិនិត្យការងារបើកការដ្ឋានជីកស្តារមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានទំហំបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង១៨០ម៉ែត្រ និងជម្រៅប្រមាណ៤ម៉ែត្រ។
ទន្ទឹមនឹងនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួន ដល់អាជ្ញាធរឃុំ សម្រាប់រៀបចំកម្មវិធីក្រុងពាលី បើកការដ្ឋានជីកស្តារមហាស្រះទឹកនេះផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ