
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមស្រាយបួសជាមួយអ្នកភូមិ និងសិស្សានុសិស្ស នៃវិទ្យាស្ថាន អាន់នៀកម៉ះ ឥស្លាមីយះ ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ិស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបជាង៦០០នាក់ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។