ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញចូលរួមក្នុង​ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នារសៀល​ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងឯកឧត្តម​ លី​ យ៉ុងផាត់​ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញចូលរួមក្នុង​ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណង​ដើម្បីផ្សារភ្ជាប់បង្កើនបរិយាកាសឱ្យកាន់តែកក់ក្ដៅសម្រាប់ការវិនិយោគ និងទំនាក់ទំនងរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងវិស័យឯកជន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​ នៅសាលាខេត្តកំពង់ស្ពឺ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ