ឯកឧត្តម លី សារី អញ្ជើញចុះចែកកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋក្នុងក្រុងបូកគោ និងក្រុងកំពត ខេត្តកំពត
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម រ៉ូហ្វី ឧស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ចុះចែកកញ្ចប់អាហារស្រាយបួសជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ មកពីភូមិនានា ក្នុងក្រុងបូកគោ និងក្រុងកំពត ស្ថិតក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង និងអាជ្ញាធរសង្កាត់ផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ