ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញសំណេះសំណាល និងចែកប្រាក់ឧបត្ថម្ភចំនួន៥.០០០.០០០រៀល ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅភូមិរការលើ និងរការក្រោម ខេត្តកំពង់ចាម
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥​
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម សា សុីថាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងក្រុង និងសមាជិកក្រុមប្រឹក្សាក្រុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល ជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា៥០,០០០រៀល នៅក្នុងភូមិរកាលើ ៥០គ្រួសារ និងរការក្រោម៥០គ្រួសារ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕

ប្រភព៖ ជំនួយ​ការ​ឯកឧត្តម ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ