ឯកឧត្តម លី សារី បានអញ្ជើញចុះសួរសុខ​ទុក្ខប្រជាពលរដ្ឋស្ថិតក្នុងស្រុកទឹកឈូ​ ​ខេត្តកំពត
 
ចែករំលែក ៖

ល្ងាចថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋស្ថិតក្នុងភូមិកំពង់កែស​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម ថ្នាក់ខេត្ត​ ស្រុក​ សមាជិកក្រុមប្រឹក្សាឃុំ​ ព្រមទាំងពិសារអាហារស្រាយបួសជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះ​ផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ