ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញស្តាប់របាយការណ៍ ស្តីពី វឌ្ឍនភាពការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ក្នុងខែមីនា របស់ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

នារសៀលថ្ងែពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណបញ្ជាការឯកភាព និងមេភូមិទាំង១៣ នៃសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ក្នុងខែមីនាពិនិត្យ ពិភាក្សា លើកទិសដៅបន្តជាអាទិភាពសម្រាប់ខែមេសា ឆ្នាំ២០២៥ បែងចែងកម្លាំងចុះតាមភូមិស្របតាមប្រតិទិនការងាររបស់ គ.ជ.ប។ បន្តពង្រឹងការងារល្បាតការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិជាតិឲ្យបានទាន់ពេល។ សូមគោរពអរគុណសន្តិភាព បានឧបត្ថម្ភថវិកាសម្រាប់ខែមេសា ឆ្នាំ២០២៥ ជូនសមាគមថែទាំសុខភាពមនុស្សចាស់ក្នុងបរិយាកាសសប្បាយស្នឺទ្ធស្នាលរីករាយក្រៃលែង។