គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះ ស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួងក្នុងពេលខាងមុខ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន