ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៣,២០០.០០០រៀល ដល់ប្អូនៗនិស្សិតមកពីរតាមបណ្តាខេត្តចំនួន៤០នាក់
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តមសា សុីថា អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ចាម អញ្ជើញចុះសួរសុខទុក្ខជាមួយប្អូនៗនិស្សិតមកពីរតាមបណ្តារខេត្តដែលកំពុងសិក្សា និងស្នាក់នៅតាមផ្ទះជួលក្នុងក្រុងកំពង់ចាម ចំនួន៤០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកអភិបាលរងក្រុងផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តមបានមានប្រដសាសន៍ណែនាំដល់ប្អូនៗធ្វើយ៉ាងណាខិតខំរៀនសូត្រឲ្យបានចប់ និងត្រូវចេះមើលថែរក្សាគ្នា ថ្វីត្បិតមិនមែនបងប្អូនបង្កើត ត្រូវចេះយកអស្សាគ្នា ដាស់តឿនគ្នាកុំឲ្យឈ្លក់វង្វេងដើរផ្លូវមិនគម្បី ដូចពាក្យចាស់ពោលថា ” នៅផ្ទះម្តាយទីទៃនៅឯព្រៃម្តាយតែមួយ ” ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានឧបត្ថមថវិកាចំនួន៣,២០០.០០០រៀល ដល់ប្អូនៗចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបាន៨០,០០០រៀល ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ