ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញទទួលដំណើរទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ដែលអញ្ជើញមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សរុបចំនួន២០០នាក់ ក្នុងនោះមានស្រីចំនួន៤៦នាក់ ដើម្បីស្វែងយល់ពីវិស័យកសិកម្ម ទេសចរណ៍ បរិស្ថានមនុស្ស និងធម្មជាតិ ក៏ដូចជាសេវាកម្មនានា ដែលមានក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។