ឯកឧត្តម គឹម ធា អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ជូនដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាត្តិទាំង៧ សណ្តាន
 
ចែករំលែក ៖

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ គឹម​ ធា​ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា និងជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៦ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ជូនដល់បុព្វការីជន ជីដូន ជីតា ឪពុកម្តាយ និងញាត្តិទាំង៧សណ្តាន ដែលបានចែកឋានកន្លងមក។ ពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋានលោក សុទ្ធ គឹមចន្ទ័ ប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីមន្ត្រីស្រុក និងសាច់ញាត្តិ ដែលស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ