ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត គឹម ធា​ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទទួលមរណភាព នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ