ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ ឧបត្ថមថវិកាចំនួន២.៦០០.០០០រៀល ជូនដល់ប្រជាការពារសម្រាប់ប្រើប្រាសថ្ងៃបុណ្យចេញបួស (រ៉យ៉ាហ្វីតត្រី) ២០២៥
 
ចែករំលែក ៖

នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រជាការពារ ភូមិរកាលើ និងរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្ដមបានបញ្ជាក់ថា ប្រជាការពារទាំងអស់ សម្រាប់ថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនាន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្តបងៗ ពូៗ រហូត ដោយសារតែ បងៗ និងពូៗទាំងអស់នេះហើយជាអ្នកលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកការពារសណ្តាប់ធ្នាប់ សុខសុវត្ថភាពក្នុងការដើរលេងកំសាន្តដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ។ ជាក់ស្តែងប្រជាការពារបានលះបង់ពេលវេលាផ្ទាល់ខ្លួន កម្លាំងកាយចិត្ត ហើយស្ម័គ្រចិត្តរួមចំណែកជួយសម្រួលដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ក្រុង និងខេត្ត ។

ដោយសម្លឹងឃើញការលះបង់និងតស៊ូរបស់ក្រុមប្រជាការពារ ឯកឧត្តម ក៏បានឧបត្ថមថវិកាដល់ពួកគាត់ចំនួន១៣នាក់ ក្នងម្នាក់ៗទទួលបានថវិកា ២០០,០០០រៀល ដោយសរុបទាំងអស់ ២,៦០០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ