ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា អញ្ជើញមានមតិសំណេះសំណាលនៅវិហារជើមៀក ក្រុងកំពង់ចាម
 
ចែករំលែក ៖

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា អញ្ជើញមានមតិសំណេះសំណាលនៅវិហារជើមៀក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃចេញបួសនៃសាសនាអុីស្លាមទូទាំងកម្ពុជា ក៏ដូចជាពិភពលោក ។

ឯកឧត្តមបានសុំការអភ័យទោសទៅចំពោះបងប្អូនសាសនិកអុីស្លាមទាំងអស់ដែលមកថ្វាយបង្គំ ឱ្យអភ័យទោសដល់ឯកឧត្តមនិងគណ:កម្មការគ្រប់គ្រងវិហារ ហាកឹម តួន ដែលបានដឹកនាំរយ:ពេលមួយឆ្នាំកន្លងមក នូវរាល់កំហុសខុសឆ្គងទាំងឡាយ ពាក្យសម្តី កាយវិការមិនសមរម្យទៅលើបងប្អូនទាំងអស់ ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតដែរថា ពេលដែលយើងកំពុងតែថ្វាយបង្គំនៅក្នុងវិហារដ៏ស្រស់ស្អាតមួយនេះ ស្របពេលបងប្អូនអុីស្លាម នៅលើពិភពលោកមួយចំនួនស្រាយបួសដូចយើងដែរ ប៉ុន្តែគ្មានពេលថ្វាយបង្គំ គ្មានកន្លែងថ្វាយបង្គំក៏ព្រោះតែប្រទេសគ្មានសន្តិភាព កំពុងរងគ្រោះដោយសារសង្គ្រាម សូម្បីតែម្ហូបអារហារក៏គ្មានបរិភោគដូចយើងពេលនេះដែរ។ ទាំងនេះហើយដែលយើងគួរនឹកដល់សន្តិភាព នឹកដល់ស្ថាបនិកសន្តិភាព និងអ្នកការពារសន្តិភាពសម្រាប់យើងទាំងអស់គ្នា ។ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដ៏ឈ្លាសវៃនាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដូច្នេះហើយយើងទាំងអស់ត្រូវបេជ្ញាដាច់ខាតក្នុងការការពារសន្តិភាព និងអភិវឌ្ឍប្រទេសយើងឱ្យកាន់តែមានភាពរីកចម្រើនជានិច្ច។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ