
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណកម្មការនីតិកម្ម និងយុត្តិធម៍ អមដំណើរដោយលោក ហែម សុីណាក់ អភិបាលរងស្រុកសំឡូត លោក កុល ខេមរា សមាជិកក្រុមប្រឹក្សាស្រុកសំឡូត និងលោកស្រី យឺន សុភី ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខលោក ហែម សុផល អតីតអភិបាលស្រុកសំឡូត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ ក្នុងឱកាសនោះលោកហែម សុផល ក៏បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងជាបងថ្លៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។