ឯកឧត្តម អន ស៊ុំ បានអញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យ ជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យ ជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល នៃគណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ៤៥០នាក់ នៅក្នុងបរិវេណនៃសួនតេជោ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ។