ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងអាម៉េ (ដំណាក់កាលទី១) និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥៤៦គ្រួសារ នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល
 
ចែករំលែក ៖

 

នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា រួមដំណើរដោយសមាជិក-សមាជិកាព្រឹទ្ធសភា បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងអាម៉េ ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ (ដំណាក់កាលទី១) ឆ្លងកាត់ព្រែកប្រាសាទ ដែលសាងសង់ដោយកងកម្លាំងប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងបានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បាននាំយកអំណោយមានជាកញ្ចប់ឃីត (Kit) និងថវិកា ជូនដល់អាជ្ញាធរឃុំ ប្រជាការពារឃុំ កងកម្លាំងប្រតិបត្តិការ ព្រមទាំងប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ ដែលធ្លាប់ទទួលបានផ្ទះជាអំណោយរបស់រដ្ឋាភិបាលតួកគីយេ តាមរយៈកិច្ចសម្របសម្រួលផ្ទាល់របស់ឯកឧត្តមប្រធានស្តីទី កន្លងមក និងប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ផ្សេងទៀត…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។