ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញសម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការវត្តចុល្លវន័ (ហៅវត្តព្រៃអារ)នៅ ស្រុកសំរោង ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈួន ឆាម អនុប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការវត្តចុលវន័ (ហៅវត្តព្រៃអារ) ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។

ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ