លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋមកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ 
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទីរសៀល លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋមកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ដែលមានសមាសភាពចូលរួមចំនួន៥០នាក់។

ក្នុងឱកាសនោះ លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន៥០០,០០០៛ ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះផងដែរ។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ