ឯកឧត្តម អ‍៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះគ្រួសារសព លោក ម៉ុន វុត្ថា
 
ចែករំលែក ៖

រសៀលថ្ងៃច័ន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ‍៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះគ្រួសារសព លោក ម៉ុន វុត្ថា អភិបាលរង នៃគណៈអភិបាលស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលលោកបានទទួលមរណភាពនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ដោយរោគាពាធ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យឈាបនកិច្ចតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ