សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួនប្រមាណ៣០០នាក់ នៅវិហារ កូឡាលោម
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួនប្រមាណ៣០០នាក់ នៅវិហារ កូឡាលោម ក្នុងភូមិ២ និងអាជ្ញាធរសង្កាត់ជ្រោយចង្វារ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ… ។
បន្ទាប់ពីបានស្តាប់ លោកចៅសង្កាត់ និងហាកឹមតំណាងប្រជាពលរដ្ឋ ជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាប្រតិបត្តិកិច្ចការសាសនា នៅវិហារកូឡាលោមកន្លងមក រួមទាំងជីវភាពរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបររកស៊ី និងធ្វើការងាររបស់បងប្អូនផងដែរនោះ សម្តេចភក្តី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន… ហើយព្រមជាមួយនេះ សម្តេច ក៏បានជម្រាបជូនអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិ និងបើកបង្ហាញពីឧបាយកលពិសពុលដែលក្រុមប្រឆាំង គាំទ្រដោយកម្លាំងអមិត្តទាំងក្នុង ទាំងក្រៅប្រទេស ប៉ុនប៉ងធ្វើឲ្យមានការជ្រួលច្របល់ បាត់ស្ថេរភាពនយោបាយ… និងបាត់ជំនឿមកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន ផងដែរ។
មុនបញ្ចប់ សម្តេចក៏បានផ្តាំផ្ញើ សូមអាជ្ញាធរសង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋ រួមសាមគ្គីឯកភាពគ្នាទាំងការគោរពប្រតិបត្តិកិច្ចការសាសនា ទាំងការលើកកម្ពស់ជីវភាពរស់នៅ ការងារ និងរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនឡើង ជាពិសេសការពារសុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គការលំបាកយ៉ាងច្រើនមហិមា ទើបទទួលបានដូចសព្វថ្ងៃនេះ…។( វិហារ កូឡាលោម )


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ