
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ នៅបន្ទប់ប្រជុំឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន