ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត
 
ចែករំលែក ៖

រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋស្ថិតនៅភូមិស្រែ(ត្រពាំងស្មាច់)​ សង្កាត់ត្រើយកោះ​ ក្រុងកំពត​ ខេត្តកំពត​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈអ៉ីម៉ាំខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង​ ស្រុក ក្រុមប្រឹក្សាសង្កាត់ គ្រូបង្រៀនខ្មែរអ៉ិស្លាមមកពីតាមបណ្ដាភូមិនានា ថ្នាក់ដឹកនាំតាមវិហារក្នុងខេត្ត​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់មកឯកឧត្តមបានអញ្ជើញទៅសួរសុខទុក្ខលោកគ្រូព្រឹទ្ធាចារ្យដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះដែលស្ថិតនៅក្នុងភូមិនោះ​ ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនជូនគាត់ផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ