ឯកឧត្តម លី សារី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងតាព្រហ្ម​ និងចូលរួមធម្មយាត្រាជួបជុំសាសនិកអ៉ិស្លាម ក្នុងសង្កាត់អូរជ្រៅ​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៥ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅភូមិបឹងតាស្រី​ សង្កាត់បឹងតាព្រហ្ម និងរសៀលថ្ងៃដដែលបានចូលរួមធម្មយាត្រាជួបជុំសាសនិកអ៉ិស្លាម​ ស្ថិតនៅភូមិអូរជ្រៅ​ សង្កាត់អូរជ្រៅ​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម​ ឡា​ ឡៃ រដ្ឋលេខាក្រសួងធម្មការ​ និងសាសនា​ លោក​ អភិបាលក្រុងព្រះសីហនុ​ ចៅសង្កាត់​ សមាជិកក្រុមប្រឹក្សាសង្កាត់​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ