ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអនុញ្ញាតប្រគេន ព្រះភិក្ខុមនាបោ ប៊ុត សុខគា ព្រះធម្មធរអនុគណស្រុក និងជាព្រះចៅអធិការវត្តសំពៅមាសកែវនិមិត្ត (ហៅវត្តក្វាំង) និមន្តជួបសំណេះសំណាល
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំខុទ្ទកាល័យអនុប្រធានទី២ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតប្រគេន ព្រះភិក្ខុមនាបោ ប៊ុត សុខគា ព្រះធម្មធរអនុគណស្រុក និងជាព្រះចៅអធិការវត្តសំពៅមាសកែវនិមិត្ត (ហៅវត្តក្វាំង) ស្ថិតនៅភូមិប៉ាលហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ និមន្តជួបសំណេះសំណាល។ ព្រះចៅអធិការវត្ត បានជម្រាបជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អំពីប្រវត្តិ និងការខ្វះខាតរបស់វត្ត។

ឯកឧត្តមបណ្ឌិត ធ្លាប់ចូលរួមក្នុងក្រុមការងារចុះជួយខេត្តព្រះវិហារ ដោយបានជួយសហគមន៍ជាច្រើនក្នុងខេត្តព្រះវិហារ លើវិស័យកសិកម្ម និងអប់រំ។ ដើម្បីរួមចំណែកក្នុងព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត បានប្រគេនទេយ្យទាន និងបច័្ចយកសាងសាលាឆាន់នៅវត្តសំពៅមាសកែវនិមិត្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លើកយោបល់ផ្ទាល់ខ្លួនថា ព្រះពុទ្ធសាសនា បានដើតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ និងវប្បធម៌ និងអាចដើរតួនាទីសំខាន់ផងដែរក្នុងការអភិវឌ្ឍទេសចរណ៍ សង្គម និងបរិស្ថាន។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ