
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ព្រឹទ្ធសភា ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៥ ព្រមទាំងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន