ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍ប្រចាំខែ និងស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ស្តីពីថវិការដ្ឋបាលឃុំ សង្កាត់ឆ្នាំ២០២៥ ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និងអគ្គនាយិកានៃអគ្គនាយកដ្ឋានស្រាវជ្រាវ ព្រមទាំងមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា។

ប្រភព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ