ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យមន្ត្រីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបពិភាក្សាអំពីការងារ

ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យមន្ត្រីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបពិភាក្សាអំពីការងារសម្រាប់ត្រៀមចូលរួមសិក្ខាសាលាសហប្រតិបត្តិការអន្តរសភាថ្នាក់តំបន់ស្តីពី“គោលនយោបាយអាកាសធាតុ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុន នៅព្រះរាជាណាចក្រថៃ។
កិច្ចពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩:០០ព្រឹក។