ឯកឧត្តម ញ៉ែម សាម៉ន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកចៅសង្កាត់ស្រះឫស្សី

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សាម៉ន សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះឫស្សី ដើម្បីស្តាប់ពីការអនុវត្តតួនាទី ភារកិច្ច និងបញ្ហាប្រឈម សំណូមពរ តំរូវការនានា របស់អាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តិទៅនៅសាលាសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រេង ខេត្តស្ទឹងត្រែង។