ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋចំនួន២ នាក់ដាច់ដោយឡែកពីគ្នារ នៅខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលព្រម ទាំងចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋចំនួន២ នាក់ដាច់ដោយឡែកពីគ្នារ ស្ថិតនៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោខេត្តកំពត និងនៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម ថ្នាក់ខេត្ត ក្រុង ស្រុកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គ្រូបង្រៀនខ្មែរឥស្លាម ថ្នាក់ដឹកនាំតាមវិហារឥស្លាមនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ បន្ទាប់មកឯកឧត្ដម បានជួបពិភាក្សាការងារមួយចំនួនជាចៅសង្កាត់ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ប្រភពការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ