ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំសង្រ្កាន្ត ស.ស.យ.ក
 
ចែករំលែក ៖

នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំសង្រ្កាន្ត ស.ស.យ.ក ខេត្ត បន្ទាយមានជ័យ។ ក្នុងកម្មវិធីនេះមានការអញ្ជើញពី ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សប្បុរសជន និងក្រុមការងារ ស.ស.យ.ក។ ក្នុងឱកាសនេះ ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានឡើងថ្លែងអំណរគុណចំពោះក្រុមការងាររៀបចំ ” សង្រ្កាន្ត ស.ស.យ.ក បន្ទាយមានជ័យឆ្នាំ២០២៥ ” កាលពីថ្ងៃទី១០ ដល់ ១២ ខែមេសា ឆ្នាំ២០២៥ និងថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ភ្ញៀវកិត្តិយស សប្បុរសជន ថ្នាក់ដឹកនាំ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានជួយសម្របសម្រួល លះបង់ទាំងកម្លាំង កាយចិត្ត ពេលវេលា និងថវិកា ឧបត្ថម្ភ គាំទ្រក្នុងកម្មវិធីសង្រ្កាន្ត ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ