ឯកឧត្តមបណ្ឌិត នាង ផាត បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្ទៃក្នុង គណ:កម្មការ ដើម្បីចាត់ចែង ពិធីបុណ្យសព ឯកឧត្តម មួង ប៉យ នៅខេត្តរតនគីរី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម
បណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ឋ
សភាប្រចាំភូមិភាគទី៨ ប្រធានគណ:កម្មការ
មហាផ្ទៃ ការពារជាតិ មុខងារសាធារណ: និង
កិច្ចការព្រំដែន និងជាប្រធានគណៈកម្មការ
រៀបចំបុណ្យសព ឯកឧត្តម មួង ប៉យ សមាជិក
ព្រឹទ្ឋសភាប្រចាំភូមិភាគទី៨  និងជាសមាជិក
គណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារ
សាធារណ: និងកិច្ចការព្រំដែន បានដឹកនាំ
កិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ  ដើម្បីចាត់ចែងជូន
ឯកឧត្តម លោកជំទាវ ប្រចាំការក្នុងពិធីបុណ្យ
សព រយ:ពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមេសា
ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី០១
ខែឧសភា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥
ដោយមានការទទួលខុសត្រូវខ្ពស់។
ស្ថិតនៅគេហដ្ឋាននៃសព ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ