ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានប្រជុំដើម្បីពិភាក្សា និងពិគ្រោះយោបល់បឋមក្នុងការផ្តួចផ្តើមគំនិតត្រៀមរៀបចំសិក្ខាសាលាពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ 
 
ចែករំលែក ៖

ព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបប្រជុំជាមួយ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ និងមន្រ្តីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិភាក្សា និងពិគ្រោះយោបល់បឋមក្នុងការផ្តួចផ្តើមគំនិតត្រៀមរៀបចំសិក្ខាសាលាពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នាពេលខាងមុខ ស្ថិតនៅបន្ទប់ប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា អគារ D ជាន់ទី២។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ