ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីបញ្ញាសប្បនិមិ្មត(AI) និងអភិបាលកិច្ចឌីជីថល
 
ចែករំលែក ៖

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានជួបប្រជុំជាមួយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានស្រាវជ្រាវ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងមន្ត្រីជំនាញ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីបញ្ញាសប្បនិមិ្មត(AI) និងអភិបាលកិច្ចឌីជីថល (Digital Government) នៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥។

គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីសមាជិកព្រឹទ្ធសភា បុគ្គលិក មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានការយល់ដឹង និងអាចប្រើប្រាស់បច្ចេកវិទ្យានេះ បានយ៉ាងមានប្រសិទ្ធភាព និងយុត្តិធម៌…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ