ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដើម្បីជាស្នាដៃរបស់ភូមិភាគនីមួយៗ ត្រូវដាក់គោលដៅ និងកត់ត្រាបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយ ដោយប្រើវិធីសាស្រ្តSMART
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការទាំង១០ ក្រុមសមាជិកភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងគណៈកម្មការក្រមសីលធម៌សភារបស់ព្រឹទ្ធសភា ក្រោមរបៀបវារៈ៖
១. ពិភាក្សាអំពីគណនេយ្យភាពនៅតាមភូមិភាគ
២.ពិភាក្សាអំពីការត្រៀមលក្ខណៈចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមភូមិភាគនីមួយៗបន្តតាមដានស្វែងយល់បញ្ហាប្រឈម សំណូមពរ និងស្វែងរកដំណោះស្រាយជូនមូលដ្ឋាន ដោយប្រើប្រាស់ពណ៌សម្រាប់កំណត់វឌ្ឍនភាពការងារ ព្រមទាំងកត់ត្រាកាលបរិច្ឆេទរាល់បញ្ហាត្រូវបានដោះស្រាយ ដើម្បីបូកសរុបប្រចាំឆ្នាំ។
អង្គប្រជុំក៏បានពិភាក្សាពីការបែងចែកក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភា របស់សមាជិកព្រឹទ្ធសភា ដើម្បីសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅលើប្រធានបទសមាជនេះ ក៏ដូចជាការរៀបចំកិច្ចប្រជុំពិភាក្សាគ្នាជាមុនដើម្បីពិភាក្សាវឌ្ឍនភាពការងារ ក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រជុំសមាជនាពេលខាងមុខ។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ