ឯកឧត្តម លី សារី​ អញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ នៅស្រុកទឹក​ ឈូខេត្តកំពត
 
ចែករំលែក ៖

រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រៃថ្នង​ ឃុំព្រែថ្នង​ ស្រុកទឹកឈូ​ ខេត្តកំពត​ ក្នុងពិធីអាហារសាមគ្គីត្រៀមរៀបចំធ្វើដំណើរទៅបំពេញបេសកកម្មហាជី(ចូលរួមធម្មយាត្រាហាជី)ដែលត្រូវចេញដំណើរនៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៥​ និងបានចូលរួមពិសារអាហារសាមគ្គីជាមួយប្រជាពលជាពលរដ្ឋផងដែរ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ អាជ្ញាធរដែនដី​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ