ឯកឧត្តម ងី ច័ន្រ្ទផល លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ឯកឧត្តម គិន ណែត និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពគណៈកម្មការរៀបចំ គណៈប្រតិភូសភាកម្ពុជាចូលរួម AIPA Causcus លើកទី១៦ និងសមាសភាពសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដែលត្រូវចូលរួមកម្មវិធី AIPA Roasshow
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម ងី ច័ន្ត្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាអនុប្រធានក្រុមអន្តរសភាអាស៊ាន (AIPA), លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាអនុប្រធានក្រុមអន្តរសភាអាស៊ាន (AIPA) ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកក្រុមអន្តរសភាអាស៊ាន (AIPA) និងសម្តេរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកាក្រុមអន្តរសភាអាស៊ាន (AIPA) បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពគណៈកម្មការរៀបចំ គណៈប្រតិភូសភាកម្ពុជាចូលរួម AIPA Causcus លើកទី១៦ និងសមាសភាពសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដែលត្រូវចូលរួមកម្មវិធី AIPA Roasshow ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ